ភ្នំពេញ៖ ផ្តល់សិទ្ធិដល់ជនពិការនូវគ្រប់រូបភាពទាំងអស់ក្នុងសង្គម ជាពិសេសសិទ្ធិទទួលបានការងារជាមួយសមត្ថភាពដ៏អស្ចារ្យ និងការច្នៃប្រឌិតរបស់ពួកគេ។

ជាក់ស្ដែងក្នុងទិដ្ឋភាពដែលគួរឲ្យកោតសរសើរនោះពួកគេអាចធ្វើបានលើសពីមនុស្សដែលអវៈយវៈគ្រប់គា្រន់ទៅទៀត ដោយពូកគេប្រើតែម្រាមជើង និងមាត់សម្រាប់ធ្វើការតែប៉ុណ្ណោះ តែពួកគេអាចធ្វើឲ្យមជ្ឈដា្ឋនជុំវិញទទួលស្គាល់ និងឲ្យតម្លៃទៅលើគំនិតច្នៃប្រឌិត ទេពកោសល្យ ភាពអំណត់ធន់ខ្លួនឯង ដោយមិនពឹងអ្នកដទៃ។យ៉ាងណាម៉ិញយើងឃើញហើយថាទោះបីជាពួកគេពិការដៃក៏ដោយក៏ពួកខិតខំតស៊ូដោយខ្លួនឯង។