ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីជ្រកទ្រនំថោន មាស សុខសោភា បានធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍យ៉ាងណា ខណៈ​នាង​បង្ហាញ​រូបថត​ប៉ុន្មានសន្លឹក ដែលលេចឡើងនូវរូបរាងដ៏ស្រឡូនជាមួយរ៉ូប និងខោអាវរឹបប្រាណ លេចចេញដើមទ្រូងមូលក្បំ គួរជាទី​គយគន់​សម្រាប់​ព្រាននារី។

យ៉ាងណាមិញ រូបថតប៉ុន្មានសន្លឹកនោះ ត្រូវបានគេដឹងថា នាងថតត្រៀមទុកមុនចេញទៅចេញនៅប្រទេសកូរ៉េ នៅថ្ងៃទី១៦, ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

ហេតុផលចម្បងដែលត្រូវឲ្យនាងថតរូបទុកនេះ ព្រោះនាងគ្មានពេលថតរូបសម្រាប់ដាក់ផ្ទាំងបដាផ្សព្វផ្សាយ​ទេ គឺមានតែថតទុកមុនឲ្យកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលអញ្ជើញនាងទៅច្រៀងនោះ យករូបទៅ Design ខ្លួនឯង៕