ភ្នំពេញ៖ បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ និងបានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាញឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗនោះ ប្រជាពលរដ្ឋបានវាយកញ្ចក់រថយន្ត ដើម្បីជួយទាញអ្នកបើកបរចេញមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះ​នៅមន្ទីរពេទ្យ៕