ភ្នំពេញ៖ ក្រោយពីឃើញអម្រែកជាប់នឹងស្មា បុរសវ័យ ៤០ឆ្នាំប្លាយម្នាក់ ត្រូវបានគេដឹងថា អ្នករែកបន្លែលក់ ដើម្បីចិញ្ចឹមគ្រួសារ កូនរៀន ក៏ដាស់ក្តីរន្ធត់ដល់ វីជេ អាណូ ។

 

ដោយតារាសម្ដែងរូបនេះបានសរសេររៀបរាប់ថា«អាណិតណាស់។ តែសរសើរការតស៊ូនឹងការលក់បន្លែផ្សេងៗរបស់​គា​​ត់។ ពីមុនគាត់ លក់ខ្ញី ខាត់ណា ននោង ឥឡូវ ផ្កាខាត់ណានិងស្តៅ។ ជួយទិញគាត់កុំតថ្លៃអី អាណិតគាត់ ព្រោះ​​​អីយើងញាំកាហ្វេ ១ កែវ ថ្លៃជាងបន្លែគាត់លក់ហើយអត់បានតថ្លៃទៀតកាហ្វេ brand brand នោះអី»។

តារារូបនេះបន្តថា«បើខ្ញុំជួបជួយទិញទាំងអស់ មុខហ្នឹងរីកដូចផ្កាខាត់ណា ដូចឥលូវនេះ មុខដូច ននោងដែលទិញគាតចឹង ញ៉ាំរាល់ថ្ងៃ មុខឡើងវែងតែអត់ v សោះ។ គាត់អត់មានតូបទេហើយក៍អត់លក់ ១កន្លែងដែល គេដេញពេក តែបន្លែគាត់ល្អជួយតិចផងណា អាណិតគាត់»៕​