ព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះអ្នកតំណាងមូលនិធិសិល្បករចាស់ជរាឧកញ៉ា ទុំ សារុត (នាយឃ្លោក) បាននាំយកអំណោយ  ជូនដល់ បុគ្គលិកសិល្បៈ មន្ទីរវប្បធម៌ ខេត្តព្រែវែង ។

ក្នុងដំណើរនាំយកអំណោយមនុស្សធម៌នេះខាងមូលនិធិសិល្បករចាស់ជរាបាននាំយក ថវិកា៤០០$ និងគ្រឿងឧបភោភបរិភោគ ដូចជា មី៤កេស អង្ករសុខភាព៦កេស ទឹកសុទ្ធ៤កេស និងត្រីខ៤យួរ ជូនដល់ លោកតា មុំ ខន អាយុ៧០ឆ្នាំ ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន អតីតអ្នកបុគ្គលិកសិល្បៈខេត្តព្រៃវែង ផ្នែកតន្រ្តីបុរាណ កាន់ទ្រ និង លោកអ៊ុំ ណុប ច័ន្ទរិន ហៅតាទីន អាយុ69 ងងឹតភ្នែកទាំងពី តាំងពីកំនើត បុគ្គលិកសិល្បះ មន្ទីរវប្បធម៌ ខេត្តព្រែវែង ផ្នែកតន្ត្រីបុរាណកាន់ឧកបរណ៍ ឃីម។

ជាមួយគ្នានោះដែរខាងមូលនិធិសិល្បករចាស់ជរាបានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានចូលរួមឧបត្ថម«សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់សិល្បករចាស់ជរា ជាពិសេសសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត»។