ភ្នំពេញ៖ តារាចម្រៀងដែលមានដើមកំណើត ខ្មែរសូរិន្ទ និងជាតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង ចេន សាយចៃ អះអាងបង្ហាញពីការត្រៀមខ្លួនឥតផ្ចោះ ក្នុងដំណើរហោះទៅចែកជូនភាពសប្បាយរីករាយ ដល់បងប្អូនពលករខ្មែរនៅទឹកដីកូរ៉េខាងត្បូង។

តារាចម្រៀងក្នងទ្រនំផលិតកម្មថោន កំណើតខ្មែរសូរិន្ទ អ្នកនាង ចេន សាយចៃ បានបង្ហាញថា «ការប្រគំតន្រ្តីនៅលើទឹកដីប្រទេសកូរ៉េ និងប្រព្រឹត្តធ្វើថ្ងៃទី១៦ខែកុម្ភៈ ដើម្បីស្វែងរកថវិកាជួយខ្វះខាត និងស្ត្រីមានផ្ទៃពោះ ជាមួយអង្គការ “ខ្ញុំខ្មែរ” នៅប្រទេសកូរ៉េ»។

ក្នុងទឹកចិត្តដ៏សប្បុសធម៌ រួមចំណែកលើកិច្ចការសង្គម គ្រងលើប្រជាប្រិយសិល្បៈចម្រៀងដ៏រន្ទឺពីប្រទេស កម្ពុជា-ថៃ តារាចម្រៀងដែលជាដៃគូ លោក ខុង ខុយ អ្នកនាង ចេន សាយចៃ ក៏អះអាងទៀតថា «លើឆាកប្រគំតន្រ្តីមនុស្សធម៌ លើទឹកដីប្រទេសកូរ៉េ ដើម្បីស្រ្តីនិងកុមារកម្ពុជានៅថ្ងៃទី១៦ខែកុម្ភៈខាងមុខនេះ ខ្ញុំបាន ត្រៀម ច​ម្រៀ​ងសប្បាយៗមិនតិចជាង៣០បទនោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករដែលរស់នៅប្រទេសកូរ៉េកុំភ្លេច ចូលរួមឲ្យបានច្រើន»។