ភ្នំពេញ៖ ស្ត្រីវ័យ ៦០ឆ្នាំម្នាក់ រស់ទាំងក្តីលំបាកវេទនា ខណៈប្តីជាមន្ត្រីបម្រើការងារនៅកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាង ៤ឆ្នាំ។ ស្ត្រីជាប្រពន្ធបានរៀបទាំងទឹកភ្នែកថា «ខ្ញុំមើលថែប្តីអស់ពីលទ្ធភាពហើយ នៅតែមិនទាន់បានធូរស្បើយទេ»។
ជាមួយគ្នានោះផងដែរ លោក គង់ សៀត ត្រូវជាប្តី បានសរសេរលិខិតស្នើសុំមួយច្បាប់ គ្រោងផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបានសរសេររៀបរាប់ពីស្ថានភាពជំងឺថា «ខ្ញុំមានជំងឺទឹកនោមផ្អែម ខូចតម្រងនោម និងចាំបាត់ត្រូវលាងឈាមក្នុង១សប្តាហ៍ ២ដង។ លោកបញ្ជាក់ថា «ខ្ញុំមានជំងឺនេះជាង ៤ឆ្នាំមកហើយ»។
ទន្ទឹមនោះ អ្នកស្រីបានលើកដៃប្រណម្យសំពះ ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មេត្តាជួយសង្រ្គោះប្តីអ្នកស្រីផង។
