ភ្នំពេញ៖ ចម្រុះដោយវត្តមានតារាសម្តែងខ្មែរល្បីៗ មានអ្នកនាង ចន ច័ន្ទលក្ខិ ណា កញ្ញា លីន ដា លោក ខាត់ វ៉ៃហាំង កញ្ញា ស៊ិន យូប៊ីន កញ្ញា លីលី អ្នកនាង គង់ ច័ន្ទស្រីមុំ និងតារាមកពីប្រទេសថៃមាន វៀរ ស៊ូកូលឡាវ៉ាត់ ក៏ធ្វើឲ្យទិដ្ឋភាពនៃពិធីបើសម្ភោធ AMED Clinic សាខាទី២នៅកម្ពុជា ពោរពេញទៅដោយអ្នកគាំទ្រសម្រុកចូលទស្សនាយ៉ាងច្រើនកុះករ ពីយុវវ័យខ្មែរ។
AMED Clinic បានជួយកែខៃសម្ផស្សសុភាពបុរសសុភាពនារី ច្រើនឆ្នាំហើយ ដែលប្របកដោយគុណភាពនិងទំនុកចិត្ត ដែលមានទីតាំងចាប់ដំណើតនៅប្រទេសថៃ ក្រោមស្នាដៃគ្រូពេទ្យឯកទេស ថែរក្សាសម្ផស្សដ៏មានសមត្ថភាពខ្ពស់។
នាឱកាសបើកសម្ភោធ AMED Clinic សាខាទី២ នៅប្រទេសកម្ពុជា ទីតាំងក្រោយមន្ទីពេទ្យវ៉ិចតូរា លើផ្លូវ៣១៥ ខាងកើតស្តុបផ្សាមាន់អាំងប្រមាណជា២០ម៉ែត្រ ដែលមានវត្តមានកំពូលតារាសម្តែងនិងចម្រៀងខ្មែរល្បីៗចូលរួម រួមជាមួយវត្តមានកំពូលតារាមកពីប្រទេសថៃ វៀរ ស៊ូកូលឡាវ៉ាត់ នោះក៏មានការបង្ហាញថា « AMED Clinic ដែលប្រសូត្រឡើងថ្ងៃនេះនៅកម្ពុជា ជាសាខាទី២ តែវាក៏ជាសាខាទី៦ រួមនិងនៅប្រទេសថៃផងដែរ»។
