ភ្នំពេញ៖ បន្ទាប់ពីរតារាចម្រៀងស្រី ល្បីស៊ិចស៊ីស្លៀកពាក់បញ្ចេញសាច់ដើម្បីទ្រូង រតនៈ ពិសី បាន បង្ហាញអារម្មណ៍ខ្លាចរអារនឹងស្រមោលខ្លួនឯង ដែលថាខ្លាចបាត់បង់អាជីពសិល្បៈ។ នាពេលថ្មីៗនេះតារាចម្រៀងរាងតូចច្រឡឹងរូបនេះក៏បង្ហោះសារនៅក្នុងបណ្តាញសង្គមយ៉ាងខ្លីថា «ខ្ញុំ ត្រូវការអ្នកមើលថែ និងផ្តល់កំលាំងចិត្ត និងភាព កក់ក្តៅបន្ទន់» ។ ក្រោយពីបានឃើញសារនេះ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន។

ទាំងអ្នកខ្លះក៏លាន់មាត់បែបចំអកចំអន់ឲ្យតារាចម្រៀងនិងសម្តែងសម្បូរសាច់ដុំដើមទ្រូងសិចស៊ីរូបនេះថា «ពិសី អើយ បើសម្ផស្សប៉ុណ្នឹងដែរ មានអីត្រូវព្រួយរឿងគ្មានអ្នកមើលថែ បើតែពិសី ហាស្តីថា បើទ្វារបេះដូង ទំនងនឹងមិនខ្វះបុរសដាក់ពាក្យចូលធ្វើជាអ្នកមើលថែទេ ។ បន្តនោះក៏មានអ្នកខ្លះពោលឡើងទៀតថា ខ្លាចតែពិសី ធ្វើឲ្យប្រុស ខ្លោចផ្សារនឹងបុរសៗមានចិត្តស្នេហ៍នាងស្មោះតែនាង វិញមិនបំពេញឲ្យគេបាន»។