ឥណ្ឌា៖ ខ្សែវីដេអូឃ្លីបដ៏រន្ធត់​ បានបង្ហាញឲ្យឃើញបុរសម្នាក់​ឈ្មោះ ស៊ីវ៉ា អាយុ ២២ ឆ្នាំ ឈរថត​អែប​នឹង​ផ្លូវរថភ្លើង ខណៈរថភ្លើង​យ៉ាង​លឿនឆ្ពោះទៅរក និងបុកចំហៀងខាងមុខរថភ្លើង បណ្តាលឲ្យបុរសនោះរងរបួសធ្ងន់។ ភ្លាមៗនោះ មិត្តភក្រនៅក្បែរនោះ ក៏បានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា មកទាល់ពេលនេះ បុរសជនជាតិឥណ្ឌា ស៊ីរ៉ា នៅមិនទាន់ដឹងខ្លួននៅឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ​នៅ​ក្នុងទីក្រុង ហាយដឺរ៉ាប៊ែត ភាគខាង​ត្បូង​ នៃ​ប្រទេស​ឥណ្ឌា។

សូមទស្សនាវីដេអូ!!