ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩មករា នាយ ឃ្លោក តំណាងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម បាននាំយកថវិកាមូលនិធិសិល្បៈចាស់ជរា និងគ្រឿងឧបភោគបរិភោគដល់លោកយាយ ស៊ិន ហួន, លោកតា ធូ ថេង,លោកតា ផាន់ រ័ត្ន,លោកយាយ ស៊ិន សៅ។

ស្ថិតក្នុងស្ថានភាពលំបាកលោកតា លោកយាយ ទាំងបួននាក់មានដើមកំណើតលោកតា ធូ ថេង នៅភូមិស្វាយមាស ឃុំវិហ៊ាសូ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអតីតបុគ្គលិកនាយកដ្ឋានសិល្បៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។លោកតា ផាន់ រ័ត្ន នៅភូមិកណ្ដាច់ ឃុំចុងអំពល ស្រុកកញ្ច្រច ខេត្តព្រៃវែងគាត់ធ្វើការនៅមន្ទីវប្បធម៌ ប៉ុន្តែគាត់ចូលនិវត្តហើយ។

លោកយាយ ស៊ិន សៅ នៅភូមិតាខ្មៅ២ ឃុំលេខ៣ ស្រុកតាខ្មៅ ខេត្តកណ្ដាល អតីតអ្នករៀបចំសម្លៀកបំពាក់ល្ខោនបាសាក់។លោកយាយ ស៊ិន ហួន នៅភូមិពោចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែងសព្វថ្ងៃជាអ្នកសិល្បៈ។ យ៉ាងណាមិញលោយាយលោកតាទាំង៤ក៏បានថ្លែងអំណរគុណដល់សមាគមសិល្បៈ ដែលជួយឧបត្ថម្ភជាថវិកា និងជូនពរឲ្យ ប្រធាន សហការី និងក្រុមការងារសមាគមសិល្បៈទាំងអស់ជួបតែពុទ្ធព្រះពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕