ភ្នំពេញ៖ ការស្លាប់របស់កូនស្រីតែមួយ លោក ជួន សុវណ្ណ បានធ្វើឲ្យក្រុមគ្រួសារមានសោកស្តាយយ៉ាងពន់ប្រមាណ។ ទន្ទឹមនោះ អ្នកស្រី អឿន វុត្ថា ភរិយាលោក ជួន សុវណ្ណ បានសម្រក់ទឹកភ្នែក ឱបថើបកូន ដោយមិននឹកស្មានថា នាងត្រូវចាកចេញពីម្តាយឡើយ។

ជាមួយគ្នានោះដែរ កាលពីព្រឹកមិញនេះ អ្នកស្រីបានបង្ហោះថ្លែងពីក្តីអាឡោះអាល័យកូនស្រីជាទីស្រលាញ់ ដែលជួបនូវសុបិនអាក្រកមួយនេះ។

ក្នុងសារនោះ អ្នកស្រីបានសរសេរថា «កូនខ្ញុំបានលាចាកលោកនេះហើយ ទាំងនៅក្មេង កូនបានសន្យាថា នៅមើលថែម៉ែ ហេតុអីក៏ក្បត់សន្យាបែបនេះ ខ្ញុំមិនជឿទេ មិនជឿទេ ព្រោះនាងមិនដែលបានធ្វើអ្វីអាក្រក់ទេ កូនអើយ កូនទាំងបីរបស់កូន សួររកកូន ហើយហេតុអីកូនទៅចោលពួកគេ ពួកគេកំពុងត្រូវការកូនយ៉ាងនេះ ខ្ញុំកំពុងតែយល់សុបិនអាក្រក់ទេ មិនមែនជាការពិតទេ លោកអើយ»។ លោកស្រីបានបន្ថែមថា «ទៅផ្ទះយើងវិញកូនប៉ា និងប្តីកូន ជូនទៅផ្ទះយើងវិញហើយ»។