ភ្នំពេញ៖ ពិធីអាពាហ៍ពិពាហ៍ គ្រាន់តែជាពិធីមួយតាមបែបប្រណីជាតិខ្មែរ ដើម្បីឲ្យគូស្វាមីភរិយា​ស្រប​ច្បាប់ លុះត្រាតែបុគ្គលនោះ បានទៅចុះអេតាស៊ីវិលនៅតាមឃុំសង្កាត់ដែលពួកគេបានរស់នៅ។

កន្លងមក ប្រជាពលរដ្ឋខ្មែរ មិនសូវខ្វល់ខ្វាយរឿងចុះអេតាស៊ីវិលឡើយ ពោលគឺធ្វើយ៉ាងណា ឲ្យតែរៀបចំទុកដាក់តាមបែបប្រណី និងទំនៀមទំលាប់ទៅបានហើយ។ ម្ល៉ោះហើយបានជាថ្មីៗនេះ អាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើអេតាស៊ីវិល​ដល់រោងការតែម្តង។