ភ្នំពេញ៖ យុវសិស្សថ្នាក់ទី១២ម្នាក់ បានស្លាប់ភ្លាមៗ ក្រោយឈរលក់ប្រហិតតាមចិញ្ចឹមផ្លូវ ត្រូវឡានលោកប៉ូលីសព្រំដែនម្នាក់បើកក្នុងស្ថានភាពស្រវឹងខ្លាំង ក្នុងល្បឿនលឿនដូចហោះ បុកនាងពេញមួយទំហឹង។

គួរបញ្ជាក់ថា រាល់ថ្ងៃសិស្សថ្នាក់ទី១២រូបនោះ តែងតែជួយលក់ម្តាយ ក្រោយត្រលប់ពីសាលាវិញ។ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ ម្តាយលែងបានឃើញមុខនាងទៀតហើយ ទុកឲ្យម្តាយរស់នៅតែម្នាក់ឯង៕