ភ្នំពេញ៖ ក្រោយពីបានឃើញ រូបភាព គ្រួសារអតីតបេក្ខភាព ប្រឡង នៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១កុមារី អ៊ុក សុវណ្ណារី និងប្អូនប្រុស លឹម ដារាជ ធ្វើដំណើរកម្សាន្តរួមគ្នា អ្នកគាំទ្រជាច្រើនស្រឡាំងកាំងយ៉ាងខ្លាំង។

ខណៈម្ចាស់គណនីមួយ បានបង្ហោះសារអះអាង ថាជាពូរបស់ ដារាជ សរសេរបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងគ្រួសារក្មេងទាំងពីរអមជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាល នៅពេលពួកគេទៅដើរលេង កម្សាន្ត។សារនោះរៀបរាប់ថា « Happy Sunday ដើរលេងលក្ខណៈគ្រួសារ ជុំគ្រួសារ លឹម ដារាជ នឹង អ៊ុក វណ្ណារី ពួកយើងគឺជាគ្រួសារតែមួយ» ។