ភ្នំពេញ៖តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះមានការទម្លាយមកថា នាងកំពុងតែមានគម្រោងប្តូរសើរីរថយន្តឡើងមកជិះម៉ាក ឡុចស៊ីស ស៊េរីឆ្នាំ២០១៧។ ខណៈសាមីខ្លីក៏បង្ហើបពីតម្លៃត្រូវចាយលើរថយន្តដែលកំពុងស្ថិតក្នុងជម្រើសនោះ មិនក្រោម១០ម៉ឺនដុល្លារនោះដែរ។ តែយ៉ាងណា គម្រោងផ្លាស់ប្តូររថយន្តរបស់តារាចម្រៀង សុខ ពិសី ពីរថយន្តកំពុងប្រើប្រាស ពី Range Rover មកជិះ Lexus GX កប់សើរីនោះ ក៏ត្រូវបានប្រភពស្និទ្ធនឹងនាង បង្ហើបដែរថា កំពុងស្ថិតក្នុងការពិចារ្យ។

ដោយពួកគេថា តារាចម្រៀង កញ្ញា សុខ ពិសី ពេលនេះកំពុងតែធ្វើការសិក្សាពីភាពទាកទាញនិងបច្ចេកទេសនៃរថយន្តម៉ាក Lexus GX ៤៦០ស៊េរីឆ្នាំ២០១៧។ ប៉ុន្តែប្រភពនោះ ក៏បង្ហាញឲ្យដឹងដែរថា «តាមដឹងមិនយូរប៉ុណ្ណានទៀតទេ ពិសី អាចនិងលក់រថយន្តចាស់របស់ខ្លួនដែលប្រើប្រាស់បច្ចុប្បន្ន មកជិះរថយន្ត Lexus GX ៤៦០»។ ឆ្លើយតបនឹងដំណឹងខាងលើនេះតារាចម្រៀងសម្តីផ្អែម កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា នេះជារឿងពិត។ បន្តនឹងសំដីសារភាពដោឥតលាក់លៀមនេះ តារាចម្រៀង ក្នុងទ្រនំសាន់ដេ ទាំងនៅហ៊ុំព័ទ្ធអាថ៌កំបាំងស្នេហ៍ជាមួយមេកើយ កញ្ញា សុខ ពិសី ប្រាប់ថា «ខ្ញុំមានគម្រោងដើម្បីទិញរថយន្តLexus GX ៤៦០ស៊េរីឆ្នាំ២០១៧មែន គ្រាន់តែបច្ចុប្បន្នកំពុងតែស្ថិតក្នុងសិក្សាពីសារៈប្រយោជន៍របស់រថយន្តខាងលើនេះសិនហើយក៏អាចនឹងសម្រេចចិត្តទិញមកជិះនាពេលឆាប់ៗនេះផងដែរ។ លើកពីសារៈប្រយោជន៍រថយន្តសើរីថ្មី មើលតែដាក់ទុនបើជំនួញឬក៏ដាក់ភាគហ៊ុនរកស៊ីជាមួយដៃគួរនោះ ក៏ត្រូវបានតារាចម្រៀងរូបនេះ បង្ហាញឲ្យដឹងយ៉ាងដូច្នេះថា «ការសម្រេចចិត្តចង់ប្តូររថយន្តពី Range Rover មកជិះ Lexus GX ៤៦០ ក៏ព្រោះគិតថារថយន្តថ្មីអាចផ្ទុកបានមនុស្សច្រើននិយាយអាចធ្វើដំណើរទៅណាមកណាលក្ខណៈគ្រួសារ បានដោយងាយស្រួល។ដោយឡែកសម្រាប់រថយន្តចាស់ Range Rover គឺនាងក៏មានគម្រោងលក់ចេញផងដែរប្រសិនជាទិញរថយន្តថ្មីនោះ»។

បើទោះជាមិនទាន់មានលេចឮនៅឡើយទេថា ការគ្រោងដូររថយន្តឡើងសើរី ឆ្នាំ២០១៧ របស់នាង សុខ ពិសីអាចជាជំនួញពីបុរសម្ចាស់ស្នេហ៍កំបាំងមុខនោះក្តី ប៉ុន្តែនាង សុខ ពិសី ក៏អះអាងថា ការចំណាយលុយឡើងសើរីរថយន្តនោះ មិនមែនជាជំនួយមកពីណាទាំងអស់ ។ កញ្ញា សុខ ពិសី បញ្ជាក់ថា « បើតាមនាងដឹងរថយន្តនេះអាចមានតម្លៃខ្ទង់ជាង១០ម៉ឺដុល្លារ ហើយប្រាក់កម្រិតនេះ គឺជាប្រាក់ចេញពីហោប៉ៅខ្ញុំទាំងអស់ មិនមែនជាជំនួយអ្នកណាទេ »។

ជាការកត់សម្គាល់បច្ចុប្បន្ននាងមិនត្រឹមតែជាតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេប៉ុណ្ណោះទេ នាងថែមទាំងជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីបោះសម្លេងនិងអាចរក្សាបាននូវប្រជាប្រិយភាព ការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រទាប់មិត្តៗយុវវ័យទៀតផង៕