ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី វីជេ អាណូ ធ្វើឲ្យមហាជននៅតែមានចម្ងល់ ហើយពិតជាចង់ស្គាល់មុខមាត់ពិត គូស្នេហ៍របស់នាងខ្លាំងណាស់ ថាតើបុរសម្នាក់នោះ មានមុខមាត់សង្ហាកម្រិតណាទៅ?។ តារាកូនមួយរូបនេះមិនដែលបង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនស្គាល់ជាសាធារណៈនោះទេ ប៉ុន្តែនាងត្រឹមតែបង្ហោះរូប បុរសម្នាក់ពីក្រោយខ្នងដោយសរសេរសារបែបស្នេហាផងដែរ។

ទោះបីតារារូបនេះឈានចូលអាយុ៤០ឆ្នាំក្តី ប៉ុន្តែសម្រស់របស់តារាកូនមួយរូបនេះ នៅតែស្រស់ស្អាតក្មេងជាងវ័យ មិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។យ៉ាងណាមិញនាងក៏បានរៀបរាប់ថា «ពេលវេលាដែលនៅជិតបំផុត គឺជាពេលវេលា ដែលយើងត្រូវសម្រេចចិត្តឲ្យលឿនបំផុត ថាត្រូវទៅផ្លូវណាល្អសម្រាប់យើង មកទល់ពេលនេះ ទើបដឹងថាអ្វីៗគ្រប់យ៉ាងក៏អាច ផ្លាស់ប្តូរបានដោយគ្មានលក្ខខ័ណ្ឌ»។