ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីតែងតែទទួលបានការកោតសរសើពីសំណាក់មហាជនតាមរយៈការកំប្លុកកំប្លែងនោះគឺ លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានបង្ហោះរូបភាពទ្រុឌទ្រោម រួមទាំងសារមួយឃ្លាថា «សេចក្តីប្រកាស! ខ្ញុំបាទពាក់មី សូមផ្អាកផឹកមួយរយៈដោយសារមានជំងីរលាកក្រពះ» ។

តារាកំប្លែងដែលមានកំណើតមកពីខេត្តស្វាយរៀង ដែលកំពុងទទួលបានការគាំទ្រខ្លាំងទាំងការសម្តែងភាពនិងជាម្ចាស់ស្នាដៃរឿងបន្តោងឆ្នាំងដី នាយ ពែកមី ក៏បានប្រាប់ទៅមិត្តដែលផឹកស៊ីជាមួយគ្នាទៀតថា «ដូចនេះសូមបងប្អូនមិត្តភក្រដែលធ្លាប់ផឹកជាមួយគ្នាមេត្តាជ្រាប ក្រែងលោហៅទៅផឹកខ្ញុំអត់ទៅអីអន់ចិត្ត សូមអគុណ»។