មណ្ឌលគិរី៖ មន្ត្រីបរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការ ត្រូវបានក្រុមរកស៊ីឈើជនជាតិវៀតណាម បាញ់សម្លាប់ទាំង ៣នាក់ ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ជិតព្រំដែនវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ប្រភពមន្ត្រីប៉ុស្តិ៍អូរដាក់ឡេបានបង្ហើបមកថា មុនកើតហេតុមន្ត្រីចំរុះ បានចុះល្បាតព្រៃ ស្រាប់ដល់ចំណុចភូមិសាស្រ្តមានឃាត់រណាយន្ត របស់ជនជាតិ វៀតណាមដែលលួចចូលមកអារឈើរបស់ខ្មែរ ក្រោយចាប់យករណារលើកដាក់លើម៉ូតូ ស្រាប់តែវៀតណាមនោះបានទូរសព្ទ័ ប្រាប់គួកនរបស់វាឲ្យចាំពួនស្ទាក់បាគ់ប្រហារតែម្តង ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ១.តឿន សុខណៃ ជាមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង, ២.ឈ្មោះសេក វឌ្ឍនា ជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលរួមសហការ និង៣.ឈ្មោះធួន ខ្នារ ជាមន្រ្តីអង្គការ WCS ផ្នែកផែនទី (GIS)៕