តាកែវ៖ ក្រោយកើតហេតុភេទឈ្លោះប្រកែកប្តីប្រពន្ធ ស្ត្រីវ័យ ២៤ឆ្នាំជាប្រពន្ធ បាននាំកូនរត់នៅទីរួមស្រុក និងបានជួលផ្ទះសំណាក់ដេកជាមួយកូនអស់រយៈពេល ២យប់ លុះមិនឃើញប្តីមកតាមសោះ ក៏បែកគំនិតគិតខ្លី ប្រល័យកូនទាំង២ និងខ្លួនឯង ឲ្យក្ស័យអសាបង់តែម្តង។

តាមប្រភពមន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា «កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្រ្តីម្នាក់ព្រោះតែខឹងប្តី យកថ្នាំបំពុលដាក់លាយជាមួយបាយឲ្យកូនតូចៗ២នាក់ហូបពុលស្លាប់ ហើយហូបតាមក្រោយប៉ងធ្វើអត្តឃាតសំលាប់ខ្លួន តែមិនបានសំរេចត្រូវបានដឹកទៅសង្គ្រោះទាន់ពេល»។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ ម្តាយ និងកូនៗរួមមាន៖ ១-ម្តាយមានឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ ២-កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និង៣-កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ៕