បន្ទាយមានជ័យ៖ យប់យន់ស្ងាត់សូន្យ នៃខែជិតពេញបូរមី ស្រាប់តែឮសំឡេងបន្ទរចេញពីបន្ទប់ផ្ទះមួយ ស្រែកឲ្យគេជួយ ប៉ុន្តែមួយសន្ទុះក្រោយមកបានស្ងាត់ទៅវិញ ដោយអ្នកនៅជិតខាងនោះ នឹកស្មានថា ក្មេងស្រែកលេង។ លុះប៉ុន្មានម៉ោងក្រោយមក ក៏មានការភ្ញាក់ផ្អើលថា ផ្ទះអ្នកជិតខាងមានមនុស្សស្លាប់ ដោយសារផ្ទុះទូរស័ព្ទ។

ក្រោយធ្វើកោសល្យវិច័យ មន្ត្រីមូលដ្ឋាន បានសន្និដ្ឋានថា «យុវតីខាងលើ បានសាកថ្មទូរស័ព្ទដាក់ពូក និងបានដេកលង់លក់ ហើយពាក់កណ្តាលអធ្រាត្រ ទូរស័ព្ទក្តៅ និងផ្ទុះ បណ្តាលឲ្យឆេះពូក និងខ្លួនប្រាណ ស្លាប់តែតែម្តង»។គួ​របញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។