ភ្នំពេញ៖ ស្រ្តីចំនួនបីនាក់ បានក្លាយជាស្រ្តីមេម៉ាយមួយរំពេច ក្នុងវិនាទីតែមួយ ក្រោមទឹកដៃខ្មាន់កំភ្លើងជាក្រុមអ្នកបំផ្លាញបរិស្ថានប៉ាញប្រហារឥតញញើតដៃ។ ក្នុងរូបភាពដ៏សង្វេកលាយលាំជាមួយស្នូទូញយុំសោកស្តាយស្វាមី ដាស់ក្តីអាណិតអស់មជ្ឈដ្ឋានសង្គមខ្មែរនោះ នៅរសៀសថ្ងៃទី៣១នេះ រដ្ឋមន្ត្រីថ្នាក់កំពូល ផ្នែកបរិស្ថាន បានផ្ញើលិខិតចូលរួមរំលែកទុក្ខផងដែរ។
គួរំឭកថា «នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មន្ត្រីបរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការការពារបរិស្ថានចំនួនបីនាក់ បាញ់សម្លាប់ ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ជិតព្រំដែនវៀតណាម ។ ខណៈឃាតករជាខ្មាន់កាំភ្លើងនោះក៏ត្រុវបានគេផ្សព្វផ្សាយថា «ជាក្រុមរកស៊ីកាប់ឈើជនជាតិវៀតណាម»។
តែយ៉ាងណា មកដល់រសៀលថ្ងៃទី៣១នេះ នៅមិនទាន់មានព័ត៌មានណាមួយបង្ហាញពីការចាប់ខ្លួនជនសង្ស័យ ជាឃាតករ ជនជាតិវៀតណាម សម្លាប់មន្រ្តីខ្មែរបីនាក់ ដែលធ្វើឲ្យស្រ្តីខ្មែរបីនាក់ក្លាយខ្លួនជាស្រ្តីមេម៉ាយចិញ្ចឹមកូនកំព្រាផងនោះ នៅឡើយទេ ហើយក៏មិនទាន់ឃើញមានស្ថាប័នរដ្ឋពាក់ព័ន្ធនិងអំពើឃាតកម្មនេះ បង្ហាញសារថ្កោលទោស ក្រុមឃាតករជនជាតិវៀតសម្លាប់មន្រ្តីខ្មែរនោះដែរ។
ក្រៅមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ផ្ញើលិខិតចូលរួមរំលែកទុក្ខដល់គ្រួសារសព៣នាក់នោះ ។ ដែលក្នុងលិខិតរំលែកទុក្ខបង្ហាញថា «តាំងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជកានៃក្រសួងបរិស្ថានទាំងអស់ សូមសម្ដែងការសោកស្ដាយស្រណោះអាឡោះអាល័យ ក្រៃលែងជាទីបំផុត និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ក្ដុកក្ដួលរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះទាំង៣នាក់»។
