ភ្នំពេញ៖ ពិធីក្រាបផ្ទឹមរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និងកូនស្រី​ថៅកែ​រោង​ម៉ា​ស៊ីនកិន​ស្រូវ​ទ្រព្យ​ស្តុកនៅ​ខេត្ត​កំពង់ចាម រំលងវេលាជិតមួយឆ្នាំ។ ស្ថិតក្នុងដំណឹងល្អក៏មិនទាន់មានតម្រុងក៏ដោយ តែតារាចម្រៀង​ដែលជា​កូន​ប្រសារថៅកែរោងម៉ាស៊ីន រូបនេះក៏បង្ហាញភាពអន្ទះសារចង់បានចៅឲ្យតាពឆាប់ផងដែរ។

បន្ទរនឹងអារម្មណ៍អន្ទះសារ ចង់បានអ្នកស្នងត្រកូល ទាំងប្រពន្ធក៏មិនទាន់មានអាការៈ ឃ្លានម្ជួរផងនោះ ក៏ត្រូវ​បានតារាចម្រៀងដ៏ល្បីក្នុងទ្រនំសាន់ដេ សំឡេងដូចរៃកណ្តឹង ឆាយ វីរៈយុទ្ធ បង្ហាញថា « រំពឹងថាភរិយា​និងមាន​កូនឆាប់តាមបំណង។ កូននោះសោធបើដំណឹងល្អម្តង ទទួលបានកូនពីរក៏រឹតតែសប្បាយចិត្តទៀត»។

យ៉ាងណាម៉ិញគេសង្កេតឃើញជីវិតរបស់លោក និង ភរិយារបស់លោក អ្នកនាង សែ ចាន់ឌីហាក់​ដូចជាផ្អែម​ល្ហែម​និង​គ្នាណាស់ ទោះបីជារវល់និងការងារសិល្បៈយ៉ាងណាក៏លោកឆ្លៀតនាំប្រពន្ធដើរកម្សាន្តតាមរមណីដ្ឋាននានា ហើយ​ថតរូបផ្អែមល្ហែមបង្ហោះទៀត។Related imageRelated image