មូស្គូ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ យន្តហោះយោធារបស់ចិនមួយគ្រឿង បានធ្លាក់នៅអំឡុងពេលហ្វឹកហាត់ នៅខេត្ត Guizhou ភាគនិរតីប្រទេសចិន។

ក្នុងរូបភាពប៉ុន្មានសន្លឹកដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមចិន បានបង្ហាញ អំពីបំណែក នៃអ្វីដែលមើលទៅដូចជា កម្ទេចកម្ទីយន្តហោះធ្លាក់ ខណៈដែលចំនួនអ្នកស្លាប់ និងរបួសនៅតែមិនទាន់ច្បាស់ នៅឡើយ៕