ឥណ្ឌូណេស៊ី៖ បុរសវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានប្រពន្ធវាយយ៉ាងដំណំ ខណៈបើកលុយឲ្យប្រពន្ធតិចជាងខែមុន។ ភ្លាមៗនោះ បុរសជាប្តីបីកូនរត់មកប្តឹងប៉ូលីស ដើម្បីជួយអន្តរាគមន៍។ តាមសម្តី ជនរងគ្រោះជាប្តី បានរៀបរាប់ថា «ខ្ញុំបានប្រគល់លុយគាត់ (ប្រពន្ធ) គាត់ឃើញលុយតិច ស្រាប់តែទាញដំបងវាយខ្ញុំ ថែមទាំងហៅប្អូនថ្លៃឲ្យជួយវាយថែមទៀតផង»។
ប្រភពដដែលបានបន្តថា «ខែនេះ ខ្ញុំរកលុយបានតិច ព្រោះតែមិនសូវសសម្បូរការងារធ្វើ»។ គួរបញ្ជាក់ថា បុរសនោះ ជាកម្មករសំណង់ ម្ល៉ោះហើយ ការងារមិនសូវទៀតទាត់ប៉ុន្មានទេ ពោលគឺខែខ្លះតិច ខែខ្លះច្រើន។ បុរសដ៏កម្សត់នោះ ត្រូវបានគេដឹងថា ជាកម្មករសំណង់ បានកម្រៃបន្តិចបន្ទួច ដើម្បីទឹកដោះគោឲ្យកូន។ ចំណែកឯ ប្រពន្ធ គ្មានរបរអ្វីពិតប្រាកដឡើយ ហើយនាងតែងឆ្លៀតពេលទៅលេងល្បែងស៊ីសង ស្ទើរគ្មានលស់ថ្ងៃ។
