ភ្នំពេញ៖ ចម្រៀងមនោសញ្ចេតនា ដែលបង្កប់នូវអត្ថន័យ ស្នេហាឈឺចាប់ឥតគណនា ខណៈមនុស្សស្រីម្នាក់បានចាកចេញ ដោយភ្លេចពាក្យសន្យាថា «ទោះជាយ៉ាងណាស្នេហ៍យើងមិនក្រឡាស់ យើងកាន់ដៃគ្នាស្រលាញ់ដល់ចាស់កោងខ្នង ស្នេហ៍អូន និងបងគ្មានអ្នកណាបំបែក»។ ម្ល៉ោះហើយ ខាងប្រុសឆ្ងល់ថា ហេតុអ្វីពេលនេះចិត្តអូនប្រែ​ខុសពីមុន។

តាមរយៈអត្ថន័យខាងលើ អ្នកនិពន្ធដែលគេស្គាល់ថាអ្នកចម្រៀងរ៉េប ជី ដេវីត បានដាក់ចំណងជើងបទនោះថា «ហេតុអ្វីយើងបែកគ្នា?» ជាសំនៀងដើម សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បង ព្រាប សុវត្ថិ។

សូមរីករាយសណ្តាប់ទាំងអស់គ្នា!