ភ្នំពេញ៖រូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពក្រុងពាលីលើងគេហដ្ឋានថ្មីរបស់តារាចម្រៀងវ័យក្មេងកញ្ញា ទេព បូព្រឹក្ស ក៏មានវត្តមានរបស់មនុស្សពិសេសផងដែរនោះគឺលោក ងួន ចាន់ដេវីត ឬG-Devith ។ខណៈអាថ៌កំបាំងស្នេហ៍នៅមិនទាន់មានភាគីណាមួយហ៊ានបង្ហាញពន្លឺនោះឡើយ។

កម្រងរូបភាពជាច្រើននោះនាងបានបង្ហោះលើបណ្ដាញសង្គម រួមទាំងពាក្យពេចយ៉ាងដូច្នេះថា« បួងសួងក្រុងពាលីឡើងផ្ទះថ្មីសុំសេរីសួស្តី មាឃបូជាចង់ជប់លៀងជុំញាតិដែរតែ ចំថ្ងៃពេញបូណ៌មីលោកយាយនិងក្រុមគ្រួសា ហូបបួសជាទំនៀមទម្លាប់គ្រួសារខ្ញុំទៅហើយបងប្អូន»។

យ៉ាងណាមិញការចំណាយទិញផ្ទះមានតម្លៃថ្លៃរហូតដល់ខ្ទង់សែនដុល្លាររបស់តារាស្រីរូបនេះ គឺជាលុយដែលរកបានដោយកម្លាំងញើសឈាមរបស់នាងទាំងអស់ឬមួយមានការជួយទំនុកបម្រុងទេ៕