ភ្នំពេញ៖ ជាតិសុរាចូលប្រាណ ចាប់ផ្តើមក្លាហាន លែងស្គាល់បងស្គាល់ប្អូន ក៏កើតជាជម្លោះមួយ យ៉ាងកក្រើត​ បណ្តាលឲ្យបងជីដូនមួយវ័យ ៤០ឆ្នាំម្នាក់ បែកក្បាលហូរឈាមស្រោចប្រាណ រត់មកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ខណៈកំពុងហូបចុកផឹកស៊ីជាមួយអ្នកនៅ​បន្ទប់ជួលជិតគ្នា រំពេចនោះ ប្អុនជីដូនមួយដែលកំពុងអង្គុយផឹកដែរនោះ បានប្រើពាក្យថា «ក្តអី»។ ឮដូច្នោះ ក្នុងនាមជាបង​បានតបថា «ម៉េចនិយាយអញ្ចឹងមិនសមទេ! ពីមុន​អញ់ធ្លាប់ជួយឯងដែរ»។ បន្ទាប់មកបុរសជាប្អូនបាន​ស្ទុះមកវាយបងជីដូនមួយ ខ្ទប់នឹងជញ្ជាំង បែកក្បាលហូរឈាមស្រោចប្រាណ។

សូមទស្សនាវីដេអូ!!