ភ្នំពេញ៖ កូនពៅកំលោះរបស់ផលិករដ៏ល្បីក្រុមហ៊ុន ស៊ីប៊ីអេស លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ ចូលសិល្បៈម្នាក់ទៀ​ត​ ក្រោយនីឡា ដែលកំពុងបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បៈ ដែលផ្តើមពីអាជីពកំប្លែង។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមរបស់លោកតា វ៉ិចទ័រ បានបង្ហោះសារជូនពរថ្ងៃកំណើតកូនពោះដោយរៀប​រាប់​ថា«រីករាយថ្ងៃខួបកំណើតកូនពៅ!01/02/18ក្នុងថ្ងៃខួបកំណើតពុកសូមអោយពរកូន សូមកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ »។

បន្តនិងសារជូនពរនេះលោកក៏រំពឹងទៀតថា« ជួបប្រទះតែសេចក្តីសុខគ្រប់បពេលវេលា។ អ្វីដែលប៉ាចង់បានពីកូនគឺសុំអោយកូនខំរៀន។ Happy birthday to you!»។