ភ្នំពេញ៖ ក្នុងថ្ងៃពេញបូណ៌មីខែមាឃ ជារៀងរាល់ឆ្នាំ ព្រះសង្ឃគ្រប់វត្ត និងពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា ទាំង​មូល តែងនាំគ្នារំឭកដល់ព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូ ហើយប្រារព្ធពិធីបុណ្យមួយឈ្មោះថា មាឃបូជា។ ជាក់ស្ដែងកាលពីម្សិលមិញនេះគឺជាថ្ងៃមាឃបូជាលោក គឹម សីហា បាននាំភរិយាយទៅសាងបុណ្យកុសល្យ សុំក្ដីសុខនៅឯវត្ក ហើយលោកក៏បានសរសេររៀរបរាប់នៅលើបណ្ដាញសង្គមផងដែរថា«ថ្ងែនេះគឺជាថ្ងៃល្អ»។

អត្ថន័យសារ អមជាមួយរូបភាពដែលខ្លួន និងភរិយាបានទៅធ្វើបុណ្យរួមគ្នានេះក៏បន្តទៀតថា«បុណ្យមាឃបូជា សុំឲក្រុមគ្រួសាររបស់ខ្ញុំ និងអ្នកគ្រប់គ្នាជួបតែរឿងល្អៗ សំណាងល្អ រកស៊ីមានបានសុខភាពមាំមួន មានសេចក្ដីសុខក្នុងក្រុមគ្រួសាររហូតទៅ សូមអនុមោទនាបុណ្យមាឃបូជាថ្ងៃ១៥កើតពេញបូរមីគ្រប់ៗគ្នា!!»។