ភ្នំពេញ៖ តារាសម្ដែងនិងចម្រៀង រស់នៅក្នុងងារកំលោះ ម៉ាយលោក យ៉ែម សំអូន បង្ហាញពីភាពសោកសៅ បង្ហាញក្នុងអ៊ិនស្តាក្រាម ភ្ជាប់នឹងរូបថត ថតស្និទ្ធស្នាលជាមួយនិងកូនស្រីវ័យក្រមុំ ដែលកំពុងនៅឆ្ងាយពីខ្លួននៅឯដែលកោះអូស្រ្តាលីជាមួយម្តាយ ។

ក្នុងសារដែលភ្ជាប់និងរូបថតអោបថើបកូនស្រី បង្ហាញទាំងក្នុងដៃនូវលុយដុល្លារមួយប៉ាច ហុចជូនកូន ជារូបភា​ព​ចាស់ ធ្លាប់បង្ហាញមហាជនតាំងពីឆ្នាំមុនម្តងរួចហើយ លោក យ៉ែម សំអូន ក៏ពោលរៀបរាប់ថា«នៅរក្សាចិត្តដែលនឹក និងគិតមិនប្រួលប្រែវាជាអានុស្សាវរីយ៍និងជាកាចង់ចាំមិនអាចបំភ្លេចបាន ហើយក៏មិនមែន ព្រោះ​តែតួនាទីនិងប្រយោជន៍តែម៉្យាងទេ»។

កំលោះពោះម៉ាយ ដែលយករូបថតជាមួយកូនចាស់ថតជាមួយកូនស្រី មកបំភ្លៃសារស័ព្ទភាសាបេះដូងថ្មី លោកប​ន្ត​ថា«មនុស្សត្រូវភ្លេចគុណធម៌ គោរពប្រនិបត្តិ និការតបស្នងនោះដែរសំរាប់ខ្ញុំដាច់ខាតខ្ញុំមិនបង្រៀនខ្លួ​ន​ឯ​ង ​និ​ងយករឿងទាំងអស់មកដាក់ខ្លួនឡើយដឹងត្រឹមតែម៉្យាងខ្ញុំបានបំពេញតួនាទីនិងធ្វើអ្វីល្អបំផុតហើ​យ»។

ជាចុងក្រោយលោកក៏និយាយបន្ថែមថា«តែបើលើសពីនិងមិនអាចឡើយ ខ្ញុំនៅតែរក្សាតំលៃដើមរបស់ខ្ញុំទោះបីប្រឈមនិងរឿងរ៉ាវអ្វីក៍ដោយតំលៃពិតលាក់មុខ (ស្ងៀមជាជាងស្រដី)»។