បាត់ដំបង៖ ក្នុងសំណៅជាសិស្សសាលាយ៉ាងជាក់។ ឯកសណ្ឋានអាវសខោខ្មៅ កុមារាពីរ ក៏ត្រូវរងនូវទណ្ឌកម្ម ប្រៀបនឹងកំហុសចោរកម្មមិនអាចលើកលែងបាន ដោយភ្ជាប់ស្លាកព្យូករ ជាមួយនិងពាក្យពេចន៍សាធារណៈថា« សិស្សឈ្លោះគ្នា» នៅនឹងខឿនដងទង់ជាតិទាំងថ្ងៃក្តៅចែស។

ពីរូបភាពទណ្ឌកម្មលើកុមារាពីរនេះ ក៏ត្រូវបាន ប្រភពបង្ហាញឲ្យដឹងថា «ស្ថិតនៅសាលាបឋមសិក្សាមិត្តភាព ស្ថិត ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង»។ បន្ថែមថែមសារបង្ហាញពីការខកចិត្ត ពី ចំណាត់ការមន្រ្តីអប់រំក្នុងសាលានោះ ដែលមជ្ឈដ្ឋានជាច្រើននាំគ្នាពោលរឹះគន់ថា «កំហុសត្រឹម តែ សិស្ស ឈ្មោះ ប្រកែកគ្នា ដូចជាមិនទាន់មានទោសណាដល់ថ្នាក់ ធ្វើទារុណកម្មគ្នាឲ្យឈវាលថ្ងៃ និងមាន ស្លាក ព្យូករដូច អ្នក ទោសនោះដែរ។ ជាងនេះទៅទៀតគោលការអប់រំ ចេញពីក្រសួងដូចជាមិនតម្រូវធ្វើទារុណកម្ម ឬវាក្មេង នោះ ដែរ នៅសម័យនេះ»។