ភ្នំពេញ៖ ជាដំណឹងក៏ក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ អ្ននាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈ ។ ខណៈ ម្តាយមីងវ័យ ៦១ ឆ្នាំ ឈ្មើ មាស ប៊ុនធី ដែលជាគ្រូបង្រៀន បានចែកឋានកាលពីរសៀលថ្ងៃទី ០១ ខែ កុម្ភៈ វេលា ១:០០ នេះដោយសារជំងឺគាំងបេះដូង ដោយបានបន្សល់ទុកកូនពីរនាក់។ នៅរសៀលថ្ងៃទី០១ខែកុម្ភៈ ក្នុង គណនីហ្វេសប៊ុក លោក ចន ច័ន្ទតារា ដែលជាប្អូនបង្កើតអ្នកនាងចន ច័ន្ទលក្ខិណា បានផុសរូប ថតជា ច្រើន សន្លឹក បង្ហាញទាំងរូបម្តាយរបស់លោក អង្គុយអោបសពយំ។
ក្នុងនោះលោក ចន ច័ន្ទតារា ក៏បង្ហាញសារជូនដំណឹងថា «ម្តាយមីងរបស់ខ្ញុំតែមួយគត់ ដែលត្រូវ ជាប្អូន បង្កើត របស់ម្តាយខ្ញុំគាត់ស្លាប់ហើយ។ ក្មួយពិតជាសោកស្តាយនិងក្តុកក្តូលណាស់ ដែលទទួលបានដំណឹងនេះ។
ក្នុងនោះដែរ ប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា រូបនេះ ក៏បានប្រាប់ឲ្យតារាញូស៍ដឹងថា «គាត់ស្លាប់ នៅវេលា ម៉ោងមួយរសៀលនេះ ដោយជំងឺគាំងបេះដូង ហើយពេលនេះសពគាត់តម្កល់ធ្វើបុណ្យនៅវត្តពោធិចិនតុង »។
