ភ្នំពេញ៖​ តារាចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាសនាងពេជ្រ សោភា បាន​បង្ហាញ​ចំណា​ប់អារម្មណ៍ថា កូនទាំង៣របស់ ព្រាប សុវត្ថិ​ដែល​ពេល​នេះក្លាយ​ទៅ​ជា​អ្នកចម្រៀងថ្មី​របស់ផលិត​កម្មរ​ស្មីហ​ង្សមា​សជា​ផ្លូវ​ការ​តាម​រយៈ​ការ​ធ្វើស​ន្និសី​ទ​កា​រសែ​តកាលីថ្ងៃទី០៨មករា២០១៧នោះ នឹងធ្វើឲ្យទីផ្សារ​តារាច​ម្រៀង​វ័យ​ក្មេង​នៅ​ផ​លិតកម្មរស្មីហង្សមាសមាន​ការប្រែរ​ប្រួល​។Image may contain: 4 people, people standing and outdoor

ក្នុង​ទស្សនៈនេះ តារាចម្រៀង​ មាន​កំណើតពី​ទឹក​ដីខេត្តព្រៃវែង ពេជ្រ សោភា ក៏​បានបង្ហាញដោយ​ភាព​ជឿជាក់​ថា «​ព្រោះពួកគេ​សុទ្ធតែ​មាន​ទេពកោ​សល្យ​មិន​ចាញ់​ឪពុ​ករ​បស់​គេឡើ​យ​»។Image may contain: 5 people

តារាច​ម្រៀង​ដែល​ឈរ​ជើង​នៅផ​លិត​កម្ម​រស្មី​ហង្ស​មាស​ជាង​១ទ​សវ​ត្សន៍​រូប​នេះ​ថ្លែ​ងថា គឺ​កូនព្រា​ប សុវត្ថិ ទាំង​៣សុទ្ធ​តែល្អ​ៗដូ​ចគ្នា​ ប៉ុន្តែខ្ញុំ​គិ​តថា ​មាន​តែកូ​នទី​២(សុវត្ថិ មុ​នីនា​គ)​ទេ​ដែល​មាន​លក្ខ​ណៈ​ ប្រហា​ក់ប្រ​ហែល​ឬដូច​ទៅនិង ព្រាប សុវត្ថិ ​ច្រើន​ជាង​គេ»។Image may contain: 7 people, people smiling, people standing

ថ្លែង​ក្នុង​មតិ​ស្ទង់​សមត្ថភាព​កូនប្រុសទាំង​បី​ របស់​រៀមច្បងរួម​ទ្រនំនោះ ពេជ្រ សោភា ក៏បាន​ពោល​ទៀតថា «​ព្រោះខ្ញុំធ្លា​ប់​ជួប​ប្អូន​មុនីនាគ នៅឆាក​តន្ដ្រី​មួយហើ​យពេ​លនោះ​កូន​ទី២​ព្រាប​ សុវ​ត្ថិ ច្រៀ​ងប​ន្ដរ​ឪពុក​គេគឺ​ទឹក​ដម​សម្លេ​ងមា​នភា​ពប្រ​ហាក់​ប្រហែ​លគ្នា​ឬច្រ​ឡំទៅ​និង​លោក ​ព្រាប ​សុវ​ត្ថិ តែ​ម្ដង»។Image may contain: 2 people, people standing, sky and outdoor