អាមេរិក៖តារាម៉ូដែលថ្មីដែលមានរាងកាយតឿ និងកម្ពស់ត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ កញ្ញា ដ្រូ ប្រេស្ដា អាយុ ២១ ឆ្នាំ កំពុងបំបែកការរើសអើងគ្រប់ប្រភេទ ក្នុងឧស្សាហកម្មហ្វាសសិន ទោះបីជារូបរាងរបស់នាងតឿក៏មិនមែនជាឧបសគ្គសម្រាប់ក្ដីស្រមៃនាងឡើយ។ តាំងពីតូចមក កញ្ញា ដ្រូ ប្រេស្តា ត្រូវបានគេមាក់ងាយដោយសារតែរូបរាងទាបក្រិន។
នាងគឺជាបុគ្គលតែម្នាក់គត់ក្នុងគ្រួសារដែលតឿ ប៉ុន្តែទោះជា យ៉ាងណាក៏មិនអាចបញ្ឈប់ក្ដីស្រមៃរបស់នាងបានដែរ តែនាងរឹតតែព្យាយាមបន្តទៀត។
យ៉ាងណាមិញ កញ្ញា ដ្រូ ប្រេស្ដាបាននិយាយថា៖ «ខ្ញុំចង់ឲ្យមនុស្សគ្រប់រូបក្នុងពិភពហ្វាសសិនទទួលយកល័ក្ខខណ្ឌនេះ។ ខ្ញុំចង់ឲ្យពួកគេអាចដើរលើវិថីបង្ហាញម៉ូដដូចជាមនុស្សដទៃ មិនថា អ្នកត្រូវជិះកៅអីរទេះ ឬឈើច្រតឡើយ»៕
