ភ្នំពេញ៖បុរសរូបសង្ហារដែលជាតារាសម្ដែងកំពុងលេចធ្លោរក្នុងការភាពយន្ដនិងស្ពតពាណិជ្ជកម្មជាច្រើនលោក ម៉ុន សុផុន ហៅណា ខុន នាពេលថ្មីៗនេះស្រាប់តែកាន់ក្បាលមីក្រូឡើង​ច្រៀ​ង​​លើឆាក​តន្ដ្រីប៉ុស្ដិ៍អាស៊ីអាគ្នេឃ៍​ ព្រម​ទាំង​លេង​ក្បាច់​រាំរស់​រវើ​ក អម​ដោយ​អ្នក​រាំអាជីព​ទៀត​ផង​ដែលមើលទៅតារាត្រេមុខដូចកូនកាត់រូបនេះ​ប្រហែល​ជាចង់​ប្ដូរ​អាជី​ពហើយ​មើលទៅ។

បទ”នៅកំលោះទេបាទ”,”ឡូយ”,”ខ្ញុំមិនល្ងង់ទេ”និងបទ”OMG”នោះពិតជាធ្វើឲ្យតា រាភាពយន្ដ រូបនេះបាន បង្ហើរសំនៀងនិងរាំម៉ាអស់ដៃតែម្ដង ហើយអ្នកទស្សនាផ្ទាល់បានសរសើរលោក ណា​ខុន​ថា មានសម្ថ ភាព មិនចាញ់អ្នកចម្រៀងអាជីពឡើយ​បើទោះជាកន្លង​មកគេមិ​នដែ​ល​ឃើញ​​បុរ​សស​ង្ហារ​នេះច្រៀងនៅលើឆាកក្ដី។Image may contain: 2 people, people standing and outdoor

តារាសម្ដែងណាខុននិយាយដោយសប្បាយរីករាយថា នាពេលនេះខ្ញុំ​ពិតជាចង់​បន្ថែម​អាជី​ពមួយ​ទៀត​គឺការ​ក្លាយ​ទៅជា​តារា​ចម្រៀ​ងអា​ជីពមែនព្រោះពេលនេះទីផ្សារ​ចម្រៀងកំ​ពុង​តែ​ផុស​ផុលខ្លាំងណាស់។​បុរស សង្ហា រូបនេះអះអាងថា”ដោយសារតែខ្ញុំសម្លឹងមើលឃើញទីផ្សារចម្រៀងនាពេលបច្ចុប្បន្នកំពុងតែមា​នការ រីក ចម្រើន ខ្លាំងទើបខ្ញុំសម្រេចចិត្តបន្ថែមអាជីពមួយទៀតគឺធ្វើជាតារាចម្រៀង។ពេលនេះខ្ញុំមិន ទាន់មានបទ ថ្មីចេញផ្ទាល់ ខ្លួនឯងទេគឺច្រៀងបទគេសិនតែនាពេលអនាគតខ្ញុំនឹងធ្វើបទចម្រៀងដោយខ្លួនឯងហើយបើសិនជាអាចគឺចង់ចេញឲ្យបាន៦ទៅ៧បទក្នុង១ខែ”។Image may contain: 2 people, people smiling, people sitting

បើទោះជាលោក ណាខុន អាចច្រៀងលើឆាកបានដោយរលូនមែន តែតារាសម្ដែងរូបនេះថា មិនធ្លាប់រៀនច្រៀង ដោយមានអ្នកជំនាញបង្ហាត់ពីវិធីសាស្រ្ដ ក្នុងការច្រៀងដោយ​បច្ចេក​ទេស​ត្រឹមត្រូ​វឡើ​យគឺរៀនដោយ ខ្លួនឯង និងតាមចិត្តចង់ប៉ុណ្ណោះ។Image may contain: 2 people, shoes, outdoor and nature

អតីតជ័យលាភីលេខ៣ក្នុងកម្មវិធីប្រលង”យុវតន្រី្ដ”របស់ប៉ុស្ដិ៍បាយ័នកាលពីឆ្នាំ២០០៨ លោក ម៉ុន សុផុន ហៅ ណាខុន ថ្លែង​បន្ដរថា”​ខ្ញុំចង់​ប្រឡូក​ឲ្យបា​នគ្រ​ប់ផ្នែ​កទាំ​ងអ​ស់ខា​ងសិ​ល្បៈ​ទាំ​​ងសម្ដែង ច្រៀង ដើរម៉ូដ ថតស្ពត ជាដើម។​តែក្ដីស្រម៉ៃ​មួយ​ទៀត​ដែល​ខ្ញុំមិ​នទា​ន់​អាច​ធ្វើបា​ននោះគឺ​ការ​ធ្វើជា​ពិធី​ករតា​មទូ​រទ​ស្សន៍​ហើយ​ខ្ញុំ​នឹង​ព្យាយា​មធ្វើឲ្យ​បា​ននា​ពេល​ខា​ងមុ​ខ​នេះ​”។Image may contain: 2 people, people standing