ភ្នំពេញ៖ ស្នេហាតារាមេម៉ាយកូនមួយ សុខ សោម៉ាវត្តី និង តារាបាល់ទាត់លោកលី វ៉ាហេទ កាន់តែបង្ហាញជាសាធារណៈ។ ថ្មីៗនេះ លី វ៉ាហេទ បានបង្ហោះសារបញ្ជាក់ពីអារម្មណ៍ស្នេហ៍របស់ខ្លួនចំពោះអ្នកនាងសុខ សោម៉ាវត្តី ដែលធ្វើឲ្យអ្នកដែលនិយមលេងហ្វេប៊ុកជាច្រើនមានការភ្ញាក់ផ្អើល។

លោកវ៉ាហេទ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយវត្តី រួមទាំងសំណេរថា «មិនមែនជាអ្វីនឹងគ្នា តែជាមនុស្សម្នាក់ដែលមិនអាចខ្វះបាន» ដែលមានអត្ថន័យជ្រាលជ្រៅ ធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបចិត្តនិងគាំទ្រចំពោះសេចក្ដីស្នេហារបស់អ្នកទាំងពីរ។

កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀត កាលពីម្សិលមិញ ពិធីការិនី សុខ សោម៉ាវត្តី បានបង្ហោះសារថា «លី វ៉ាហេទ យល់ព្រមឲ្យខ្ញុំធ្វើអ្វីៗគ្រប់យ៉ាង លើកលែងតែរឿងមួយគត់ដែលគាត់មិនព្រមឲ្យខ្ញុំធ្វើ គឺមិនឲ្យខ្ញុំយំជាដាច់ខាត»។