កំពង់ចាម៖ កាលពីល្ងាចម្សិលមិញ បុរសវ័យ ៣៥ឆ្នាំប្លាយម្នាក់ ផឹកស្រីស្រវឹង និងបានខ្ចីម៉ូតូ បងថ្លៃថា ជិះទៅទិញបារី ប៉ុន្តែកន្លះម៉ោងក្រោយមកបាន call មកប្រាប់ថា «បងថ្លៃ មកយកម៉ូតូផង ខ្ញុំសម្លាប់ខ្លួនហើយ»។

បន្ទាប់ពីប្រាប់តាមទូរស័ព្ទរួច បុរសនោះក៏លោតចូលទឹក លុះអណ្តែតពីក្រោមទឹកវិញ បានស្រែកហៅគេឲ្យជួយ ដោយសំណាងល្អ សមត្ថកិច្ចបានជួយទាន់ពេលវេលា។

ជុំវិញរឿងនេះ បុរសស្ទាក់ស្ទើរមិនចង់ស្លាប់រូបនោះ បានរៀបរាប់ថា «ដោយសារខ្ញុំ បានឈ្លោះគ្នាជាមួយប្រពន្ធ ហើយនាងបានដេញខ្ញុំពីផ្ទះ ទើបខ្ញុំគិតថា សម្លាប់ខ្លួនតែម្តង ដើម្បីកុំឲ្យពិបាកចិត្ត​ទៀត»។