ភ្នំពេញ៖ ទាំងប្រជាប្រិយភាពក៏អណ្តែតឡើងខ្ពស់ រស់លើគំនរព្រទ្រធុនចាកផុត ឆ្ងាយពីរូបភាពអតីតកាល ធ្វើជាជាងសំណង តត្រុកគ្រប់ការដ្ឋានសូម្បីតែប្រាណប្រពន្ធ ក៏ពន្លឺស្បែកស្រអាប់ហើយនោះ។ នាយ ពែក មី នៅមិនភ្លេចអតីតកាលនេះឡើយ។
ក្នុងសាររឭកដល់រូបភាពកម្សត់វេទនា ពីអតីតកាលនោះ តារាកំប្លែងល្បីនៅទ្រនំទូរទស្សន៍ស៊ីធីអ៊ិន មានកំណើតពីទឹកដីខេត្តស្វាយរៀង ដែលមានឈ្មោះ ដើម ចែម ច័ន្ទដារ៉ា រូបនេះពោលរំឭកថា«ដេកអត់លក់ ចង់សរសេរពីអនុស្សាវរីយ៍កាលនៅធ្វើសំណង់មួយបទ នឹកឃើញចង់ហូរទឹកភ្នែក»។
ខណៈអតីតកម្មករសំណង់រូបនេះរៀបរាប់ពីប្រវត្តិរបស់ខ្លួនក៏បន្តទាំងក្ដុកក្ដួលទៀតថា«ក្បាលត្រីប្រា1 ស៊ី4នាក់បងប្អូនកាលមុនឃ្លានស៊ី អត់មានអីស៊ី ឥឡូវមានស៊ី ពេទ្យអោយ តម»។ជាមួយគ្នានោះក៏មានប្រិយមិត្តមួយចំនួនបែរជានិយាយថា«បើបងធ្លាប់មានប្រវត្តិកម្សត់ហើយ ពេលបងមានបានកុំភ្លេចជួយកុមារកំព្រានិងចាស់ជរាផងក្រែងជាតិមុខបងមានបុណ្យល្អដូចជាតិនេះទៀត»។
