ភ្នំពេញ៖ កញ្ញា លឹម មួយហ្គិច បើទោះជាធ្លាប់រងនូវភាពអាម៉ាស ដែលគេជេរពេញបណ្ដាញសង្គមហ្វេសប៊ុកថា «ដណ្តើមប្តីគេ» ប៉ុន្តែស្ងប់ទៅវិញក្រោយការចេញមុខបដិសេធន៍នោះ តារាសម្ដែងស្រីនិយមតុបតែងខ្លួនស៊ិចស៊ី រូបនេះហាក់ប្រែភាពលេចធ្លោរខ្លាំងលើឳកាសសម្តែងភាពយន្ត។ ដោយថ្មីៗនេះនាងត្រូវផលិតកម្មជាច្រើនឱ្យចូលរួមសម្តែង។

បន្ទាប់ពីមានរឿងអាស្រូវ ត្រូវគេជេរដណ្តើមប្តីគេនោះមក ធ្វើឲ្យតារារូបនេះកាន់តែភាពលិចធ្លោរ និងការគាំទ្រហក់ឡើងជាលំដាប់ ។ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះតារាស៊ិចស៊ីរូបនេះបានបញ្ចេញសាច់សខ្ចីតាមរយៈឈុត ហែលទឹកយ៉ាងស៊ិចស៊ីធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមហ្វេស ប៊ុកទាំងអស់មានការចាប់អារម្មណ៍ យ៉ាងខ្លាំងថែមទាំងមើលមិនជិនណាយផង។ ជាការពិតណាស់តារាស្រីរូបនេះបានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាហេតុធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាព និងទីផ្សារនៅក្នុងរង្វង់សិល្បៈ។