ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ខែកុម្ភៈ លោក ឧកញ៉ា វ័យក្មេង ដែលធ្លាប់ហែលឆ្លងអតីតកាលជីវិត ធ្វើជាពលករនៅប្រទេសកូរ៉េ ឡេង ណាវ៉ាត្រា បានយកថវិកាផ្ទាល់ខ្លួនចំនួន៥០លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បី​ជួ​យ​ទ្រ​ទ្រង់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ជូនកុមារកម្ពុជា។

បង្ហាញពីគោលបំណងនៃការបរិច្ចាគថរិកាដ៏ច្រើនសន្លឹកសន្ទាប់នេះ ដើម្បីជួយសង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា។ លោក ឧកញ៉ា វ័យក្មេងរូបនេះ បានរំឭកដែរថា« ម្យ៉ាងវិញទៀតជីវិតខ្ញុំក៏ធ្លាប់ហែលឆ្លងការលំបាក ទើ​បសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់ស្ថាប័នមនុស្សធម៌»។

បញ្ជាក់ផងដែរលោកឧកញ៉ាក្មេង ល្បីជំនួញអចលនទ្រព្យ ឡេង ណាវ៉ាត្រា នឹងដឹកនាំសិល្បករខ្មែរល្បីៗជាង​៣០​នា​ក់​ទៅសម្តែងនៅប្រទេសកូរ៉េ ទីដែលលោកធ្លាប់រស់នៅជាពលករ ដែលការសម្តែងនេះគ្រោងចំណាយថវិកាដល់ទៅជាង១០ម៉ឺនដុល្លារឯណោះក្នុងពេលដ៏ខ្លីខាងមុខនេះ។