សុគន្ធ និសា ដែលកំពុងតែច្បាមប្រជាប្រិយភាពបន្ថែមពីអាជីពចម្រៀង ធ្វើជាគណៈកម្មការប្រឡងចម្រៀងកុមារលំដាប់ថ្នាក់អន្តរជាតិ ក្រោយរើបង្វេចពីផលិតកម្មថោន ចូលទៅទ្រនំចាស់វិញ ផលិកម្មហង្សមាសនោះ ។ នាងបែរជាពោលទួញថ្ងូរពីឆាកជីវិតមិនថាឧបសគ្គណាទេដែលថា ឆ្លងមិនផុត។
តារាចម្រៀងល្បីនិងវិឌ្ឍនខ្លួនផ្ទួនៗទាំងធ្វើជាគណៈកម្មការប្រឡងចម្រៀងកុមារលំដាប់ថ្នាក់អន្តរជាតិ រួមនឹងការបានតំណែងសម្តែងតួឯងរឿងភាគផងនោះ នាងបានសរសេររៀបរាប់ថា ផុតមួយថ្ងៃទៀតហើយជីវិតគឺតែប៉ុណ្នឹងឯង មើលពីម្សិលថាថ្ងៃនេះពិបាកខ្លាំងណាស់ តែទោះពិបាកប៉ុណ្ណាក៏មិនដែលថា ឆ្លងមិនផុតទេ »។ តារាចម្រៀងកំពុងត្រូវបានមជ្ឈដ្ឋានមហាជនផ្គួរផ្គងថា សម្ផស្សធ្លាក់ចាញ់អនាគតភរិយា អតិតគូស្នេហ៍ នាង សុគន្ធ និសា បន្តនូវសារបង្ហាញពីភាពរឹកមាំរបស់ខ្លួនថា រៀនរស់កុំខ្លាចថ្ងៃស្អែក បើសិនជាខ្លាច សាករាប់ទៅមើលថា យើងឆ្លងផុតម្សិលមិញប៉ុន្មានដងហើយ»។ នាងក៏បានបញ្ជាក់ទៀតថា រាប់ទៅនឹងដឹងថាស្អែករាប់ពានដងទៀតក៏គ្មានអ្វីគួរឲ្យខ្លាច»។
ពាក្យពេចន៍លេចន័យទួញថ្ងូរពីតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មហង្សមាស នាង សុគន្ធ និសា ត្រូវបានគេមើលឃើញថា ហាក់លេចឡើងក្រោយពីអតីតគូស្នេហ៍លោក សុខ ជំនោរ ដែលបែកគ្នាតាំងពីកន្លះទស្សវត្សនោះ បង្ហាញពិធីភ្ជាប់ពាក្យនឹងនារីវ័យក្មេង ខណៈមានការផ្គួរផ្គងថា អនាគតភរិយាកវី ងារអភ័ព្វស្នេហ៍កន្លងមក លោក សុខ ជំនោរ ហាក់មានការចំអកចំអន ដែលភ្ជាប់នឹងរូបនាង ដែលថាសម្ផស្សមិនចាញ់ សុគន្ធ និសា អតីតនោះប៉ុន្មានទេ។
ជាមួយគ្នានោះ តារាចម្រៀងល្បី និងកំពុងត្រូវបានមហាជនចំអកចំអនថា សម្ផស្សចាញ់គូស្នេហ៍ថ្មីរបស់អតីតម្ចាស់ស្នេហ៍កាលគ្រាប្រឡូកសិល្បៈដំបូងនោះនាង ក៏បានរំឭកខ្លួនឯងបន្ថែមទៀតថា កុំយកក្តីសុខខ្លួនឯង ផ្ញើរនឹងការតបសេចក្តីស្រឡាញ់ពីអ្នកដទៃ ។
