ភ្នំពេញ៖ បន្ទាប់ពីលេចលឺព័ត៌មានម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា បានធ្លា​​ក់ខ្លួន រកប្រាក់ដោយធ្វើការច្រៀងតាមរោងកាមហាជនក៏លាន់មាត់គ្រប់គ្នាថា«តារាចម្រៀង​ម្ចាស់ពាន​ចម្រៀ​ង​លំដាប់ថ្នាក់ពិភពលោក ធ្លាក់តម្លៃខ្លួនខ្លាំង រហូតរត់ទៅច្រៀងសន្សំប្រាក់រយតាមរោងការ នៅទីជនបទ»។

ដោយឡែក ស្រាប់តែពេលថ្មីៗនេះ!លោកបែរជាបង្ហាញរូបភាពមួយសន្លឹកធ្វើមហាជនជាច្រើនសម្តែងការចាប់អា​រ​​ម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលោក ប៊ុត សីហាបានអង្គុយជួបជុំ ជាមួយតារាចម្រៀងស្រីល្បីឈ្មោះប្រ​ចាំ​​​ផលិតកម្មថោនគឺ កញ្ញា រ៉ា ប៊ី និងមិត្តភក្តិម្នាក់ទៀតនៅក្នុងហាងការហ្វេ។

ជាមួយគ្នានោះក៏មានការសង្ស័យយ៉ាងខ្លាំង ទៅលើរូបលោក ដោយមានមតិជាច្រើនលើកឡើងដូចៗគ្នាថា«ប្រហែល លោក ប៊ុត សីហា ទំនងជាទៅចុះកុងត្រាជាមួយផលិតកម្មថោនហើយមើលទៅ»។