ភ្នំពេញ៖ ដូចដែលលោកអ្នកនាក់បានដឹងហើយ ឈ្មោះថាជនជាតិចិនមានច្រើន ដូចជា ទៀជីវ ហៃណាន កាតាំង។ ខណៈ គ្រូចិនសែ បានបង្ហាញថា «ការរៀបរណ្តាប់សែនព្រេន ថ្ងៃចូលឆ្នាំជនជាតិនេះ ដែលខិតជិតមកដល់នៅវេលាខាងមុខនេះ មានរបៀបសែនខុសៗគ្នាដែរ។

ក្នុងក្បូនបានបង្ហាញថា «រណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា គឺជាថ្ងៃសែនចូលឆ្នាំចិន។ ក្នុងនោះក៏បង្ហា​ញ​ពីរបៀបសែនព្រេនដែលត្រឹមត្រូវ និងតំណមសំខាន់ដែលត្រូវជៀសវាងដាច់ខាត ។ មុខម្ហូបដែលត្រូវ​ជៀ​ស​វាងដាច់ខាត មិនត្រូវដាក់សែន មានដូចជាសម្លការី ចិនសែ បានពន្យល់ថា សូរសៀងរបស់សម្លនេះ នាំហេតុមិនល្អឡើយ គឺមានន័យថា ការ ស្មើនឹងរៀបអាពាហ៍ពិពាហ៍ រី ស្មើនិងការលែងលះគ្នា ដូច្នេះមិនត្រូវដាក់សែនឡើយ។

ចំណែករបស់ដែលត្រូវសែនមានដូចជា៖ ១/ ផ្កា តំណាងភាពរីកចម្រើន ២/ ក្រដាសសែន មិនក្រោម១២សន្លឹក ៣/ ឆ្នាំភ្លើង ត្រូវតែមានដាច់ខាត ។ ៤/ ស្រា ៥ កែវ ៥/ ស្រាបៀ៤ កំប៉ុង ៦/ ទឹកក្រូច ៤កំប៉ុង ៧/ នំអី ក្រហម ៨/ មី៤កញ្ចប់ ៩/ ជ្រូកខ្វែ ឬ មាន់ខ្វៃ ឬ ត្រីចៀនជូអែម៕