ភ្នំពេញ៖ ក្រោយសែនព្រេនជាមួយនឹងតារាកំប្លែងរួមទ្រនំ នាយ កៃដ ពេលនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ​​នាង ខ្ញុង បានផ្ទុះដំណឹងផ្គាប់ចិត្តស្វាមីបានហើយ។ បើតាមប្រភពពីអ្នកកំប្លែងរួមក្រុមម្នាក់បានលើកឡើងថា « ពេលនេះខ្ញុងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយ នាយ កៃដ ដែលពេលនេះ​កូន​ក្នុង​ផ្ទៃមាន​វ័យ ៣ទៅ៤ខែហើយ ។Image may contain: 2 people, people standing

ប្រភពបន្តថា ខ្ញុងបានចាប់ផ្តើមផ្អាកទទួលការងារសិល្បៈមួយចំនួនពិសេសការងារដែលនៅឆ្ងាយៗ តាម​ខេត្ត​ព្រោះ​តែ​​ត្រូវថែទាំកូនក្នុងផ្ទៃ ខណៈដែលនាយកៃដប្រឹងស្ទើរគ្មានពេលសម្រាកនោះ។ ខណៈក្នុងហ្វេសប៊ុក នាង ខ្ញុង ហាក់​បង្ហាញអារម្មណ៍សប្បាយសាទរនិងដំណឹង និងជំនួបស្នេហ៍ស្វាមីភរិយាក្រោមជំនួនសែនព្រេន ។ ដែលនាង​ក៏បាន​បង្ហាញ​​សារខ្លីថា «អរគុណប្តីសំឡាញ់ដែលជូនកាដូឲ្យប្រពន្ធ ។ ស្រឡាញ់ណាស់ប្តីសំឡាញ់»។Image result for ខ្ញុងនិងស្វាមីImage result for ខ្ញុងនិងស្វាមីImage may contain: 6 people, people smiling, people sitting, drink and indoor