ភ្នំពេញ៖ តារាចម្រៀងផលិតកម្មWeProductionលេងស្ទីលនិងម៉ូដសក់កូរ៉េវ៉ាន់ផល្លី ធ្លាប់ច្រៀងនៅពេលរាត្រីនៅហាងV-Friend ជាច្រើនឆ្នាំមកហើយដោយធ្វើឲ្យលោកថៅកែរពេញចិត្តជាខ្លាំងទៀតផងព្រោះថា រូបគេជាតារាចម្រៀងសំខាន់ម្នាក់ប្រចាំនៅភូជនីយ៍ដ្ឋាននោះដែលភ្ញៀវចូលចិត្តស្ដាប់បទចម្រៀងគេច្រើន។ប៉ុន្ដែរថ្មីៗនេះតារាចម្រៀងយុវវ័យ វ៉ាន់ ផល្លី បានចាកចេញទៅរកទ្រនំថ្មី។
តែនៅក្នុងបទសម្ភាសជាមួយអ្នកការសែតនៅឆាកតន្ដ្រីកោះពេជ្រ តារាចម្រៀងហង្សមាសរូបនេះអះអាងរូបគេគ្មានទំនាស់ជាមួយថៅកែរហាងVFriendឡើយព្រោះធ្លាប់ធ្វើការនៅទំនោះជាង២ឆ្នាំ។តែការផ្ដាច់ខ្លួនទៅច្រៀងផ្ដាច់មុខនៅក្លឹប៦៦នោះព្រោះតែជាជម្រើសថ្មីមួយដោយសារគេស្គាល់ជាមួយថៅកែរ៦៦ដែរ ប៉ុន្ដែរការទំនាក់ទំនងជាមួយលោកថៅកែរV-friend គឺនៅដដែល។
វ៉ាន់ផល្លីជាអតីតបេក្ខភាពTheVoiceCambodiaរដូវកាលទី១តែមិនបានលើកពានឡើយព្រោះម្ចាស់ជ័យលាភីជា ប៊ុត សីហា ដែលពេលនេះល្បីធ្លាក់ខ្លួន។ទោះជាយ៉ាងណា វ៉ាន់ផល្លី នៅតែអាចចូលធ្វើជាតារាចម្រៀងផលិតកម្មWe Production ដែលជាសាខារបស់ហង្សមាសដដែល។កាលពីចុងឆ្នាំ២០១៧នោះដែរតារាចម្រៀងលេងម៉ូដសក់កូរ៉េនេះក៍បានឡើងផ្ទះនៅបុរីវាលស្បូវដែលមានតម្លៃជាង១០ម៉ឺនដុល្លាទៀតផង៕
