ព្រៃវែង៖ មិនដឹងកម្មផលអ្វីពីជាតិមុន ទើបផ្តន្ទាឲ្យកុមារីវ័យ ២ខួប បានឃើញភពផែនដីហើយ បែរជួបរឿងអភ័ព្វ ដែលនឹកស្មានមិនដល់ គឺមានជំងឺហើមពោះ​ធ្ងន់ធ្ងរ។ ស្ថិតក្នុងស្ថានភាពបែបនោះ កុមារីអភ័ព្វ បានបង្ហាញ​ទឹកមុខឈឺចុកចាប់ក្នុងប្រាណក្រៃលែង ខណៈ​ម្តាយ​ឪពុក​កំពុង​រិះរក​មធ្យោបាយ ​ដើម្បី​ព្យាបាលនាងតូច។ តាមសម្តី ស្ត្រីជាម្តាយ បានឲ្យដឹងថា «កូនខ្ញុំធ្លាប់បានយកទៅឲ្យគ្រូខ្មែរមើលដែរ តែមិនគ្រាន់សោះ»។

នាងបន្ថែមថា «ក្រោយមកខ្ញុំ យកកូនខ្ញុំទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្រូពេទ្យ​ប្រាប់ថា បើមាន​លទ្ធភាព​នាំទៅវៀត​ណាម​ប្រហែល​មានសង្ឃឹម»។ ទន្ទឹមនឹងជីវភាពលំបាក និងគ្មានលទ្ធភាពព្យាបាលកូនស្រីផងនោះ ស្ត្រីវ័យ ២៧ឆ្នាំជាម្តាយ បានលើដៃសំពះ ទទូចសុំឲ្យបងប្អូនទាំងក្នុង និងក្រៅប្រទេស​ មេត្តាជួយ សង្គ្រោះកូននាងផង។ សព្វថ្ងៃ កុមារីអភ័ព្វ រឹម សៀងហ័រ រស់នៅ​ក្នុងប​ន្ទុក​ជាមួយ​ម្តាយ​ដែល​ជាគ្រួសារក្រីក្រ នៅភូមិព្រៃនគរក្នុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

សូមទស្សនាវីដេអូ!!