ភ្នំពេញ៖ ចាប់ផ្តើមឆ្នាំថ្មី២០១៨ តារាចម្រៀងសំឡេងស្អក ខេម ហាក់មានទីផ្សារ​ចម្រៀង ច្រើនសន្ធឹកសន្ធាប់ ទាំងការថតបទចម្រៀងថ្មីៗ និង ចេញច្រៀងតាមខេត្ត ជាពិសេសក្រៅប្រទេស។ ជាក់ស្តែងនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨ នេះ តារាចម្រៀង ខេម នឹងចេញទៅច្រៀងនៅប្រទេសកូរ៉េ កម្មវិធីប្រគំតន្ត្រីអចលនទ្រព្យ។

ខណៈដំណឹងតារាចម្រៀងរូបនេះ ទៅច្រៀងនៅបរទេស ស្រាប់តែព្រឹកមិញនេះ លេចដំណឹងមួយទៀតពីអ្នករៀបចំកម្មវិធីថា «ឆាប់ៗនេះនឹងមានការថត Short Film របស់​បង ខេម។ សង្ឃឹមថា បងប្អូននឹងចូលចិត្តស្នាដៃមួយនេះ»។ ទាក់ទិនរឿង មហាជនទូទៅកំពុងតែចង់ដឹងថា តើតារាចម្រៀងរូបនេះ គ្រោងថតរឿងអ្វី?

យ៉ាងណាមិញ ខ្សែភាពយន្តខ្លីនោះ អ្នករៀបចំកម្មវិធី មានសង្ឃឹមថា នឹងទទួលបានជោគជ័យ តាមរយៈប្រជាប្រិយភាពលោក ខេម ដែលមានស្រាប់៕