ភ្នំពេញ៖ ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធរវាងតារាកំប្លែងមេម៉ាយកូនមួយអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង និងនាយ កៃដ បានដុតដៃដុតជើងខ្លាំង ទាំងក្នុងការងារសិល្បៈ និងមុខជំនួញជាហូរហែរ។ ដោយឡែកថ្មីៗនេះក៏មានប្រភពមួយបានទម្លាយឲ្យដឹងថា «ខ្ញុងកំពុងពពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយនាយ កៃដ ដែលពេលនេះកូនក្នុងផ្ទៃមានវ័យទើបនឹង៣ ទៅ៤ខែ ប៉ុណ្ណោះ»។

ប្រភពដដែលបន្តទៀតថា «ពេលនេះខ្ញុងបានចាប់ផ្តើមផ្អាកទទួលការងារសិល្បៈមួយចំនួនពិសេសការងារដែលនៅឆ្ងាយៗ តាមខេត្តព្រោះតែត្រូវថែទាំកូនក្នុងផ្ទៃ ខណៈដែលនាយកៃដប្រឹងស្ទើរគ្មានពេលសម្រាកនោះ»។ យ៉ាង​ណា​នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាកំប្លែងស្រីរូបនេះបាននៅឡើយទេ។

គួរបញ្ជាក់ផងដែរ នាង ខ្ញុង និងនាយ កៃដ សម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមយកគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៧ ចំថ្ងៃឡើងផ្ទះនាងខ្ញុងតែម្ដង ៕