ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងសំឡេងផ្អែម លោក ឆន សុវណ្ណារាជ ត្រូវបានបាត់បង់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលកំពុងប្រើប្រាស់ជាប្រចាំ ។ ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ លោកបានប្រកាសក្ដែងៗ ក្នុងបណ្ដា​ញ​សង្គម (IG) និងផេកផ្ទាល់ខ្លួនរបស់លោកថា «ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខា​ង​ Facebook និង ជំនាញខាង IT ម្នាក់បាន Hack និង Block ចោលយកទៅបានសំរេចហើយ»។

ចម្ចាស់បទ «ដីវិលរកកន្លែងឈប់» និងជាដៃគូចម្រៀង យ៉ាងសាកសម ជាមួយកញ្ញា ឱក សុគន្ធកញ្ញា រូបនេះបន្តទៀតថា «ទោះបីជា ខ្ញុំខំការពារដោយប្រព័ន្ធសុវត្ថិភាព និងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាព័ត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្ត និងមិត្តអ្នកគាំទ្រទាំងអស់ ជ្រាបជាព័ត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ» ។ យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើន សម្ដែងការសោកស្ដាយជំនួសតារាល្បីឈ្មោះរូបនេះជាខ្លាំង ព្រោះតែមិននឹកស្មានថា លោក ត្រូវជួបរឿងបែបនេះនោះទេ។